១. លំនាំសុជីវធម៌
សុជីវធម៌ជាពាក្យមកពីរភាសាសំស្រ្កឹត
និងបាលីគឺជាចំណេះដឹងពីរ សណ្ដាប់ធ្នាប់ ការដឹងប្រមាណ គួរសម ច្បាប់ជីវិតល្អ ឫ
របៀបរស់នៅសមរម្យ មានសុជីវធម៌ បានដល់លំនាំរស់នៅសមរម្យជាមនុស្ស ដែលប្លែកពីការរស់នៅរបស់សត្វតិរិច្ឆាន ។ សង្គមមនុស្សប្រៀបដូចជារុក្ខជាតិមួយដើម រីឯវឌ្ឍនធម៌
អាចារ្យធម៌ វប្បធម៌
សីលធម៌ និង ចរិយាធម៌ដូចជា ឫស គល់ មែក ធាង និងមានដីជីជាតិ ។ម្យ៉ាងទៀតសសុជីវធម៌ដូចជាទ្រង់ទ្រាយរាងរៅសមរម្យរបស់រុក្ខជាតិនោះ
។
ធម្មតារុក្ខជាតិល្អដែលដុះលើដីមានជីជាតិល្អ តែងមានការលូតលាស់ល្អ
ណាស់គួអោយចង់គយគន់
ប៉ុន្តែបើឫស គល់ មែកធាង រុក្ខជាតិនោះមានការលូតលាស់មិនស្របស្រួលស្មើគ្នាទេ គឺខ្លះវែង ខ្លះខ្លី ខ្លះពុក ខ្លះស្្វិត ខ្លះទៀតវៀច ខ្លះត្រង់
នោះគេនិយាយថា ឈើនេះលូតលាស់ល្អណាស់់ ប៉ុន្តែច្រង៉េងច្រង៉ាងមិនគួរឲ្យចង់
គយគន់សោះ ។
២. អ្វីទៅជាសុជីវធម៌
សុជីវធម៌គឺជាច្បាប់ជីវិតដ៍ល្អប្រពៃ
ឬលំនាំរស់នៅសមរម្យមានន័យខ្ពស់
ជាងសុភាវធម៌
គឺជាភាពសមរម្យដែលភាសាសាមញ្ញនិយាយថាសុភាពរាបសារ ។
សុជីវធម៌ខ្មែរយើងផ្សារភ្ជាប់ជាមួយគន្លងព្រះពុទ្ធសាសនាផងដែល
មនុស្សដែលលលលលលមានសុជីវធម៌គឺជាមនុស្សដែលទទួលការអប់រំ សណ្ដាប់ធ្នាប់ល្អ សមរម្យ
ស្លូតបូត ថ្លៃថ្នូរពិតប្រាកដ មិនមែនគ្រាន់តែល្អគួរសម រាបសារនៅចំពោះជនណាម្នាក់
តែមួយភ្លែតនោះទេ ។
៣. កំណើតសុជីវធម៌
សុជីវធម៌កើតមកពីមនុស្សប៉ុន្តែមិនមែនចំពោះតែមនុស្សចេះដឹង
គំនិតជ្រៅជ្រះ ជាអ្នកមានបុណ្យស័ក្ត
ជាអ្នកមានទ្រព្យសម្បត្តិនោះទេ ជនណាក៍អាច
មានសុជីវធម៌បានដែលអោយតែបានទទួលការអប់រំ
ពីអ្នកមានសុជីវធម៌ដូចជា លោកគ្រូអ្នកគ្រូ ឪពុកម្ដាយ ចាស់ព្រឹទ្ធាចារ្យ ព្រោះពួកគាត់ធ្លាប់ឆ្លងកាត់ហើយ
។
ជនខ្លះមានចំណេះដឹងខ្ពង់ខ្ពស់មានបុណ្យស័ក្ដិ
មានទ្រព្យសម្បត្តិស្ដុកស្ដម តែគ្មាន
សុជីវធម៌ទាស់តែសោះជននបណ្ដោយខ្លួនអោយទៅជាបន្លាអោយក្លាយជាសត្វខ្លា
នាំអោយឬំខានដល់អ្នកដទៃ ៕
ការគោរពរបៀបខ្មែរ
១. ពេលវេលា
ការគោរពគេធ្វើឡើងនៅពេលជួបគ្នាដំបូង និង
ពេលជួបគ្នាត្រលប់ទៅវិញ។
២. ការសំពះ
ការសំពះអ្នកមានអាយុ ឬ ឋានះស្មើគ្នា
គឺយកបាតដៃទាំងពីរផ្គុំគ្នាដោយ
យកម្រាមមេដៃដាក់ត្រឹមទ្រូង
ហើយអោនក្បាលបន្តិចដោយនិយាយថា ជំរាបសួរ ឬ សួស្តី
។ នៅពេលត្រលប់ទៅវិញយើងធ្វើកាយវិការដដែលតែត្រូវដូរពាក្យពីរ ជំរាបសួរ ទៅជា
ជំរាបលារវិញ ។
ការសំពះអ្នកមានអាយុច្រើនេជាង ឬ
ឋានះខ្ពស់ជាង គឺត្រូវយកម្រាមដៃទាំង
ពីរដាក់ត្រឹមចង្កាហើយអានក្បាលបន្តិចរួចនិយាយថា
ជំរាបសួរ ពេលត្រលប់ទៅវិញយើង
ធ្វើដូចបេលជួបគ្នាដំបូងតែត្រូវនិយាយថា
ជំរាបលាវិញ ។
ការសសំពះចំពោះអ្នកមានគុណ ឬ
ចាស់ព្រឹទ្ធាចារ្យ គឺយើងត្រូវយកបាតដៃ
ទាំងពីផ្គុំគ្នាដោយយកម្រាមដៃដាក់ត្រឹមចុងច្រមុះ
រួចអោនក្បាលបន្តិច ហើយនិយាយថា ជំរាបសួរ នៅពេលលាគេត្រលប់មកវិញយើងត្រូវធ្វើកាយវិការដដែលគ្រាន់តែប្ដូរមក
និយាយថា
ជំរាបលាវិញ ។
ការគោរពចំពោះព្រះសង្ឃ និង ព្រះមហាក្សត្រ
យើងត្រូវយកបាតដៃទាំង
ពីរផ្គុំគ្នា ដោយដាក់ម្រមដៃ
ត្រឹមប្រជុំចិញ្ចើម រួចអោនក្បាលបន្តិចដោយនិយាយ
ថា សូមក្រាបថ្វាយបង្គំ
(ការគោរពខាងលើយើងធ្វើនៅទីកន្លែង ឬ ពេលដែលព
ព្រះសង្ឃគង់ឈរ ឬ និមន្ត
និងពេលព្រះមហាក្សត្រយាងមកដល់) ។ ពេលខ្លះយើង
ត្រូវធ្វើការគោរពដោយលត់ជង្គង់
ឬ អង្គុយបត់ជើង ហើយអោនក្បាលឲ្យទាប ដាក់ ដៃឲ្យរាបនៅពេលដែលព្រះសង្ឃ ឬ
ព្រះមហាក្សត្រគង់អង្គុយ ។
ការសំពះបួងសួងចំពោះ ទេវតា ឬ
វត្ថុស័ក្តសិទ្ធ យើងត្រូវលើកដៃទាំងពីរ
ប្រណម្យដោយយកម្រាមដៃទាំងពីរដាក់ត្រឹមជើងសក់
រួចហើយយើងនិយាយបន់
ស្រន់ រឺ
បួងសួងដោយអាកប្បកិរិយាស្ងប់ស្ងាត់ រឺ នឹកពាក្យពេចន៍ទាំងនោះក្នុងចិត្ត ។
៣. ការគោរពផ្សេងៗ
នៅពេលខ្លះយើងត្រូវឆ្លងកាត់់មុខចាស់ទុំ
ឬ ក្រុមមនុស្សច្រើនយើងគ្រាន់តែនិយាយថា សុំទោស រួចធ្វើដំណើរអោនរហូតដល់ឆ្លងផុត ។
យើងអាចលើកគ្រវី
បាតដៃខាងស្ដាំបន្តិចជាសញ្ញាថា
សួស្ដី នៅពេលដែលយើងកំពុងបំពេញភារកិច្ចអ្វី
មួយចាំបាច់។ យើងក៍អាចគ្រាន់តែអោនក្បាលងក់ដាក់គ្នាបន្តិចនៅពេលដែលយើងកំពុងតែ ជិះម៉ូតូ ឬ ជិះកង់ ៕
0 comments:
Post a Comment