ប្រធាន :គេថា"វាសនាអាក្រក់របស់មនុស្សបណ្ដាកមកពីការត្រួសត្រាយផ្លូវដោយខ្លួនឯងផង និង កត្តាសង្គមផង " ចូរបកស្រាយដោយលើកឧទាហរណ៍ក្នុងអក្សរសិល្ប៍មកបញ្ជាក់ឲ្យបានក្បោះក្បាយ។
សេចក្ដីអធិប្បាយ
មនុស្សគ្រប់រូបរស់នៅលើសកលលោកសន្និវាសយើងនេះតែងតែមានវាសនាប្លែកៗគ្នា។ អ្នកខ្លះរស់នៅប្រកបដោយសេចក្ដីសុខសុភមង្គល ចំណែកខ្លះទៀតជីវិតជួបនិងការលំបាកលំបិនក្រីក្រ ទុក្ខវេទនា អពមង្គលគ្រប់បែបយ៉ាង។ អាស្រ័យហេតុនេះហើយទើបគេថា"វាសនាអាក្រក់របស់មនុស្ស
បណ្ដាលមកពីការត្រួសត្រាយផ្លូវដោយខ្លួនឯងផង និង កត្តាសង្គមផង"។
តើវាសនាអាក្រក់របស់មនុស្សបណ្ដាលមកពីការត្រួសត្រាយផ្លូវដោយខ្លួនឯង និង កត្តាសង្គមបែបណាខ្លះ ?
ដើម្បីជាជំនួយដល់ការបកស្រាយបំភ្លឺចំពោះមតិខាងលើជាបឋមយើងគម្បីស្វែងយល់នូវពាក្យ
"វាសនា"ជាមុនសិន។ វាសនាមានន័យថា ភព្វសំណាង ព្រេងសំណាង ។ គំនិតប្រធានចង់បង្ហាញថា ភព្វសំណាងអាក្រក់របស់មនុស្សបណ្ដាលមកពីការត្រួសត្រាយផ្លូវដោយខ្លួនឯងផង និង កត្តាសង្គមផង។
ជាការពិតណាស់វាសនាអាក្រក់របស់មនុស្សដែលបានជួបប្រទះពុំមែនមានអាទិទេពណាជា
អ្នកកំណត់ឲ្យនៅជោគវាសនារបស់អ្នកទាំងនោះទេ ។ លទ្ធផលអាក្រក់ទាំងនេះវាផ្ដើមចេញពីកត្តាខ្លួនឯង
ជាអ្នកប្រព្រឹត្ត ជាអ្នកប្រតិវត្តិតែប៉ុណ្ណោះ ។ ជាក់ស្ដែងនៅក្នុងរឿង ថៅកែចិត្តចោរតសកុងឡានឈ្មោះ ហំ
ដែលមានវាសនាធ្លាក់ខ្លួនទៅជាទណ្ឌិតគឺអាស្រ័យដោយការប្រព្រឹត្តខុសរបស់គាត់ខ្លួនឯងដែលល្មើសនិង

ចរាចរដោយចេតនាបើកឡានទៅបុកឡានឈ្នួលរបស់ថៅកែ អុងប៉ាងហុងលី ធ្វើឲ្យអ្នកដំណើរស្លូតត្រង់
ត្រូវបាត់បង់ជីវិតបីនាក់ និង ច្រើននាក់ទៀតត្រូវរងរបួស ។ ជាមួយគ្នានេះដែរស្នាដៃអក្សរសិល្ប៍ រឿង
ព្រះអាទិត្យថ្មីរះលើផែនដីចាស់ បានលាតត្រដាងពីជីវិតវេទនា ខ្លោចផ្សាររបស់ សួន សម អាស្រ័យដោយ
គាត់ខ្លួនឯងជាអ្នកសាងដែរ ។ ក្នុងជីវិតជាកម្មករចល័តនៅទីក្រុង សម បានជួបនូវសភាពនៃជនដែលមាន
ជីវភាពក្រីក្រ ។ ចំណុចនេះក៍ដោយសារគាត់ចាកចោរភូមិកំណើត បោះបង់នូវការងារបង្កបង្កើតផលហើយ
មករស់នៅផ្សងព្រេងជាជនជំណាកស្រុកចំណូលក្រុម ។ ជាមួយគ្នានេះដែល សម បានផ្លាស់ប្ដូរមុខរបរ
របស់ខ្លួនជាច្រើនលើជាច្រើនសារដោយសារគុណធម៌រហូតធ្វើឲ្យខ្លួនគ្មានរបរធ្វើបន្ត ហើយបានលួចឆក់
កាបូបពីឧកញ៉ា សំបូរសម្បត្តិ នៅមុខរោងកុនភាពយន្តតារា ។ រង្វាន់ដែល សម ទទួលបានគឺត្រូវជាប់គុក
ចំនួនប្រាំមួយខែ។លើសពីនេះតៀតនៅក្នុងរឿង ទុំទាវ បានបង្ហាញថាតួអង្គទុំត្រូវស្លាប់យ៉ាងអណោចអធម
ដោយសារតែទុំខ្លួនឯងបានទៅស្រលាញ់នាងទាវក្នុងពេលខ្លួននៅជាសង្ឍនៅឡើយ។ ប្រការនេះចង់និយាយ
ថាទុំទៅស្រលាញ់ស្រី វាខុសនិងច្បាប់សាសនារូចទៅហើយ។ ប្រការមួយទៀត ទុំបានលួចសឹក្ខនិងដំបូកខុស
បណ្ដាំគ្រូ ។ ជាងនេះទៀតទុំបានផឹកស្រាស្រវឹងជោគជាំ ពុំព្រមបង្ហាញព្រះរាជសាររបស់ព្រះរាជាទេ ហើយ
បែរជាចូលរោងការអូសដៃនាងទាវមកអោបថើប ជាហេតុនាំឲ្យ ម៉ឺន ងួន និងបក្សពួកបានយកទុំទៅសម្លាប់
នេះបញ្ជាក់ឲ្យឃើញថាសេចក្ដីស្លាប់របស់ទុំគឺខ្លួនឯងជាអ្នកសាងតែប៉ុណ្ណោះ ។
វិភាគរកប្រភពហេតុផលដែលផ្ដល់ឲ្យមនុស្សរឺតួអង្គក្នុងស្នាដៃអក្សរសិល្ប៍ជួបនិងវាសនាអាក្រក់
នោះគឺបណ្ដាលមកពីកត្តាសង្គមផងដែរ ដែលបានបន្សល់នូវវិបត្តិនោះឲ្យមនុស្សជាតួយ៉ាងវាសនាអាក្រក់
របស់ប្រជារាស្រ្តខ្មែរនៅក្នុងរឿង ភូមិតិរច្ឆានបានទទួលនូវទណ្ឌកម្មត្រូវគេដាក់ច្រវ៉ាក់ ខ្នោះ ត្រូវគេបាញ់
សម្លាប់ដោយអយុត្តិធម៌ ពិសេសអ្នកភូមិក្រាំលាវត្រូវគេហៅភូមិតិរច្ឆាននោះពុំមែនជាវាសនាដែលជនជាតិ
ខ្មែរទាំងនោះសាងឡើង គឺដោយសារសសង្គមជាតិបារាំងសម័យនោះជាអាណាព្យាបាលក្លែងក្លាយទើបធ្វើ
ឲ្យរាស្រ្តខ្មែរទទួលតែទុក្ខវេទនាបែបនោះ ។ ម្យ៉ាងទៀតបើក្រឡេកមើលទំព័រអក្សរសិល្ប៍ រឿងគូលីកំនែន
វាសនាអាក្រក់របស់ តាង៉ែត យាយម៉ុក និងនាងហេងក៍ដូចជា អន្ទិត អិន ក៍មានប្រភពសង្គមជាអ្នកកំណត់
ដែរ ។ ជាមួយគ្នានេះដែរបើកុំតែមានបញ្ហាកំនែន ក៍ដូចជាឥរិយាបថពុំប្រពៃររបស់ មេឃុំផាន់ ចៅហ្វាុស្រុក
និងអសន្តិសុខសង្រ្គាមចក្រពត្តិក៍មិនធ្វើឲ្យ លឹម ព្រាត់ប្រាស់ ឪពុកមា្ដយស្លាប់ចោរក៍ដោយសារតែកំនែន
បង្ខិតបង្ខំ អន្ទិតអិនឲ្យទៅធ្វើការងារទាំងឈឺនៅពោចិនតុង រហូតស្លាប់ខ្លួនដែរ ។
សរុបសេចក្ដីមកឃើញថា វាសនាអាក្រក់របស់មនុស្សបណ្ដាលមកពីការត្រួសត្រាយផ្លូវដោយ
ខ្លួនឯង និងកត្តាសង្គមពិតប្រាកដមែន ។
ដូចដែលបានស្រាយបភ្លឺខាងលើអាចយើងសន្និដ្ឋានបានជាចុងក្រោយថា ទស្សន:ប្រធានមាន
គំនិតសុទិដ្ឋិនិយមក្នុងមាគា៌អប់រំឲ្យយើងចេះកំណត់នូវជោគវាសនារវស់ខ្លួន និងតម្រូវឲ្យមនស្សចេះ
ត្រិះរិះប្រកបដោយវិចារណញាាណមកជាមូលដ្ឋានក្នុងការសម្រេចកិច្ចការ សាងវាសនារបស់ខ្លួន កុំឈរលើ
ភាវគតិ កុំជឿលើព្រំលិខិត និងកុំដើរតាមផ្លូវដែលនាំជីវិតឆ្ពោះទៅរកអពមង្គលនោះឲ្យសោះ ។
ក្នុងនាមខ្ញុំជាសិក្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យមានចំណេះដឹង ដើម្បីសាងជីវិតឲ្យ
មានសុភមង្គល ហើយទទួលបានជោគជ័យក្នុងជីវិត ៕

2 comments:
បងខ្ញុំចង់បានគំរោងតែងណា
បងតែងដោយខ្លួនឯងមែន?
Post a Comment