នេះគឺជាមិត្តភ័ក្តរបស់ខ្ញុំ

នេះជាការដើរកំសាន្តរបស់ខ្ញុំនៅថ្ងៃ អាទិត្យ ទី ១៥ ខែ កញា ឆ្នាំ ២០១៣ នៅឯបឹងសំរឹត ហើយកយើងបានថតជុំវិញទីនោះជាមួយគ្នាយ៉ាងសប្បាយរីកយ ដូច្នេះវាជាថ្ងៃពិសេសមួយសម្រាប់ខ្ញុំ ។

អនុស្សាវរីយ៍សិស្សថ្នាក់ទី១២

នេះជាសិស្សរៀន IT នៅបុរីកុមារខេត្តកំពង់ធំ ឆ្នាំ២០១៣-២០១៤

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

About

Thursday, July 3, 2014

សុជីវធម៌

                  . លំនាំសុជីវធម៌   

    សុជីវធម៌ជាពាក្យមកពីរភាសាសំស្រ្កឹត និងបាលីគឺជាចំណេះដឹងពីរ សណ្ដាប់ធ្នាប់  ការដឹងប្រមាណ គួរសម ច្បាប់ជីវិតល្អ ឫ របៀបរស់នៅសមរម្យ មានសុជីវធម៌ បានដល់លំនាំរស់នៅសមរម្យជាមនុស្ស ដែលប្លែកពីការរស់នៅ​របស់សត្វតិរិច្ឆាន ។​ សង្គមមនុស្សប្រៀបដូចជារុក្ខជាតិមួយដើម រីឯវឌ្ឍនធម៌ អាចារ្យធម៌ វប្បធម៌​
​សីលធម៌ និង​ ចរិយាធម៌ដូចជា ឫស គល់ មែក ធាង និងមានដីជីជាតិ​ ។ម្យ៉ាងទៀតសសុជីវធម៌ដូចជាទ្រង់ទ្រាយរាងរៅសមរម្យរបស់រុក្ខជាតិនោះ ។
           ធម្មតារុក្ខជាតិ​ល្អដែលដុះលើដីមានជីជាតិល្អ តែងមានការលូតលាស់ល្អ
ណាស់គួអោយចង់គយគន់ ប៉ុន្តែបើឫស គល់ មែកធាង រុក្ខជាតិនោះមានការ
លូតលាស់មិនស្របស្រួលស្មើគ្នាទេ គឺខ្លះវែង ខ្លះខ្លី ខ្លះពុក ខ្លះស្្វិត ខ្លះទៀតវៀច ខ្លះត្រង់ 
នោះគេនិយាយថា ឈើនេះលូតលាស់ល្អណាស់់ ប៉ុន្តែច្រង៉េងច្រង៉ាងមិនគួរឲ្យចង់
គយគន់សោះ ។  
           ២. អ្វីទៅជាសុជីវធម៌
             សុជីវធម៌គឺជាច្បាប់ជីវិតដ៍ល្អប្រពៃ​ ឬ​លំនាំរស់នៅសមរម្យមានន័យខ្ពស់
ជាងសុភាវធម៌ គឺជាភាពសមរម្យដែលភាសាសាមញ្ញនិយាយថាសុភាពរាបសារ ។
          សុជីវធម៌ខ្មែរយើងផ្សារភ្ជាប់ជាមួយគន្លងព្រះពុទ្ធសាសនាផងដែល មនុស្សដែលលលលលលមានសុជីវធម៌គឺជាមនុស្សដែលទទួលការអប់រំ សណ្ដាប់ធ្នាប់ល្អ សមរម្យ ស្លូតបូត ថ្លៃថ្នូរពិតប្រាកដ មិនមែនគ្រាន់តែល្អគួរសម រាបសារនៅចំពោះជនណាម្នាក់ តែមួយភ្លែតនោះទេ ។
           . កំណើតសុជីវធម៌
             សុជីវធម៌កើតមកពីមនុស្សប៉ុន្តែមិនមែនចំពោះតែមនុស្សចេះដឹង
គំនិតជ្រៅជ្រះ ជាអ្នកមានបុណ្យស័ក្ត ជាអ្នកមានទ្រព្យសម្បត្តិនោះទេ ជនណាក៍អាច
មានសុជីវធម៌បានដែលអោយតែបានទទួលការអប់រំ ពីអ្នកមានសុជីវធម៌ដូចជា  លោកគ្រូអ្នកគ្រូ ឪពុកម្ដាយ ចាស់ព្រឹទ្ធាចារ្យ ព្រោះពួកគាត់ធ្លាប់ឆ្លងកាត់ហើយ ។​​
ជនខ្លះមានចំណេះដឹងខ្ពង់ខ្ពស់មានបុណ្យស័ក្ដិ មានទ្រព្យសម្បត្តិស្ដុកស្ដម តែគ្មាន
សុជីវធម៌ទាស់តែសោះជននបណ្ដោយខ្លួនអោយទៅជាបន្លាអោយក្លាយជាសត្វខ្លា
នាំអោយឬំខានដល់អ្នកដទៃ ៕

ការគោរពរបៀបខ្មែរ
            . ពេលវេល
               ការគោរពគេធ្វើឡើងនៅពេលជួបគ្នាដំបូង និង ពេលជួបគ្នាត្រលប់ទៅវិញ។
            . ការសំពះ
               ការសំពះអ្នកមានអាយុ ឬ ឋានះស្មើគ្នា គឺយកបាតដៃទាំងពីរផ្គុំគ្នាដោយ
យកម្រាមមេដៃដាក់ត្រឹមទ្រូង ហើយអោនក្បាលបន្តិចដោយនិយាយថា ជំរាបសួរសួស្តី ។ នៅពេលត្រលប់ទៅវិញយើងធ្វើកាយវិការដដែលតែត្រូវដូរពាក្យពីរ ជំរាបសួរ ទៅជា ជំរាបលារ​វិញ
                ការសំពះអ្នកមានអាយុច្រើនេជាង ឬ ឋានះខ្ពស់ជាង គឺត្រូវយកម្រាមដៃទាំង
ពីរដាក់ត្រឹមចង្កាហើយអានក្បាលបន្តិចរួចនិយាយថា ជំរាបសួរ ពេលត្រលប់ទៅវិញយើង
ធ្វើដូចបេលជួបគ្នាដំបូងតែត្រូវនិយាយថា ជំរាបលាវិញ ។
                ការសសំពះចំពោះអ្នកមានគុណ ឬ​ ចាស់ព្រឹទ្ធាចារ្យ​ គឺយើងត្រូវយកបាតដៃ
ទាំងពីផ្គុំគ្នាដោយយកម្រាមដៃដាក់ត្រឹមចុងច្រមុះ រួចអោនក្បាលបន្តិច​ ហើយនិយាយថា ជំរាបសួរ នៅពេលលាគេត្រលប់មកវិញយើងត្រូវធ្វើកាយវិការដដែលគ្រាន់តែប្ដូរមក
និយាយថា ជំរាបលាវិញ ។
        ការគោរពចំពោះព្រះសង្ឃ និង ព្រះមហាក្សត្រ យើងត្រូវយកបាតដៃទាំង
ពីរផ្គុំគ្នា ដោយដាក់ម្រមដៃ ត្រឹមប្រជុំចិញ្ចើម រួចអោនក្បាលបន្តិចដោយនិយាយ
ថា សូមក្រាបថ្វាយបង្គំ (ការគោរពខាងលើយើងធ្វើនៅទីកន្លែង ឬ ពេលដែលព
ព្រះសង្ឃគង់ឈរ ឬ និមន្ត និងពេលព្រះមហាក្សត្រយាងមកដល់​) ។ ពេលខ្លះយើង
ត្រូវធ្វើការគោរពដោយលត់ជង្គង់ ឬ អង្គុយបត់ជើង ហើយអោនក្បាលឲ្យទាប ដាក់ ដៃឲ្យរាបនៅពេលដែលព្រះសង្ឃ ឬ ព្រះមហាក្សត្រគង់អង្គុយ ។
                  ការសំពះបួងសួងចំពោះ ទេវតា ឬ វត្ថុស័ក្តសិទ្ធ យើងត្រូវលើកដៃទាំងពីរ
ប្រណម្យដោយយកម្រាមដៃទាំងពីរដាក់ត្រឹមជើងសក់ រួចហើយយើងនិយាយបន់
ស្រន់ រឺ បួងសួងដោយអាកប្បកិរិយាស្ងប់ស្ងាត់ រឺ នឹកពាក្យពេចន៍ទាំងនោះក្នុងចិត្ត ។
            . ការគោរពផ្សេងៗ
              ​ នៅពេលខ្លះយើងត្រូវឆ្លងកាត់់មុខចាស់ទុំ ឬ ក្រុមមនុស្សច្រើនយើងគ្រាន់​តែនិយាយថា សុំទោស រួចធ្វើដំណើរអោនរហូតដល់ឆ្លងផុត ។ យើងអាចលើកគ្រវី
បាតដៃខាងស្ដាំបន្តិចជាសញ្ញាថា សួស្ដី នៅពេលដែលយើងកំពុងបំពេញភារកិច្ចអ្វី
មួយចាំបាច់។​ យើងក៍អាចគ្រាន់តែអោនក្បាលងក់ដាក់គ្នាបន្តិចនៅពេលដែលយើងកំពុងតែ ជិះម៉ូតូ ឬ ជិះកង់ ៕